បង្កើតវិបសាយ

បោះពុម្ព

Web Development & Web Hosting នៅក្នុងកិច្ចការជំនួញ វិបសាយរបស់ក្រុមហ៊ុនលោកអ្នកនឹងផ្តល់មធ្យោបាយដល់មនុស្សគ្រប់រូប ដែលអាចប្រើប្រាស់អ៊ីនធឺណេត ក្នុងការស្វែងយល់ពីក្រុមហ៊ុនរបស់លោកអ្នកយ៉ាងលំអិត និងទូលំទូលាយ។ វិបសាយ​ប្រៀបដូចជាក្រដាសផ្សព្វផ្សាយមួយ​ដែលលោកអ្នក​អាចធ្វើការកែប្រែ​បានយ៉ាងងាយ​ដោយគ្មានការកំណត់​នូវចំនួនទំព័រឡើយ។ ​ជាងនេះទៅទៀត លោកអ្នកក៏ទទួលបាននូវ​អ៊ីម៉ែល​ដែលមានលក្ខណៈអាជីព​ផងដែរ ឧទាហរណ៍ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

ខេវីន អ៊ីនមានបទពិសោធន៍ក្នុងការរចនា និងបង្កើតវិបសាយ ដែលមានសោភ័ណភាពស្រស់ស្អាត និង​អាច​ស្វែង​រក​ឃើញ​តាម​រយៈ​វិបសាយ​រុករក​ដូចជា GOOGLE ជាដើម។ ខេវីន អ៊ីន​មាន​បុគ្គលិក​ជា​ច្រើន​រូប​ដែល​មាន​ជំនាញ​ក្នុង​ការ​សរសេរ​កម្មវិធី និងរចនា​រូបភាព​ច្បាស់លាស់ ​ដែល​​មួយ​ចំនួន​​បាន​បញ្ចាប់​ការ​សិក្សា​​មក​ពី​បរទេស​ដូចជា​ប្រទេសជប៉ុន រុស្ស៊ី និង​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើងនេះ។

ពួកយើងអោយតំលៃទៅលើគុណភាព ជាជាងបរិមាណ។ ពួក​យើង​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​យ៉ាងល្អ​បំផុត​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​អតិថិជន​កំពុង​ប្រឈមមុខ។

ជាមួយនឹងជំនាញ និងការតាំងចិត្តនេះយើងខ្ញុំសូមផ្តល់ជូននូវកញ្ចប់បង្កើតវិបសាយដូចខាងក្រោម៖

វិបសាយ ខ្នាតតូច
  • សូមណែនាំសំរាប់អាជីកម្មខ្នាតតូច
  • អតិបរមា៧ ទំព័រ
  • រចនាជួនយ៉ាងស្រស់ស្អាត
  • ធ្វើអោយមើលឃើញលើវិបសាយរុករក
  • បង្ហាញចំនួនអ្នកចូលទស្សនា
វិបសាយ ខ្នាតមធ្យម
  • សូមណែនាំសំរាប់អាជីកម្មខ្នាតមធ្យម
  • បង្កើតជូនដំបូង ១៥ ទំព័រ
  • អាចបន្ថែមទំព័របានគ្មានកំណត់
  • អាចកែបានគ្រប់ទំព័រ
  • រចនាជួនយ៉ាងស្រស់ស្អាត
វិបសាយ ខ្នាតធំ
  • អចលនទ្រព្យ លក់ឡាន លក់ដូរផ្សេងៗ
  • រាយមុខផលិតផល
  • ស្វែងរកផលិតផល
  • មិនកំណត់ចំនួនផលិតផល
  • មិនកំណត់ចំនួនប្រភេទផលិតផល