អំពីយើងខ្ញុំ

បោះពុម្ព PDF

អំពីក្រុមហ៊ុន
ខេវីន អ៊ីន​ត្រូវ​បាន​បង្កើតឡើងដោយអ្នកជំនាញ​ខាងកុំព្យូទ័រ​មួយក្រុម​ដែល​បាន​ បញ្ចប់​ការ​សិក្សា​ទាំង​​នៅ​​ក្នុង​​​ស្រុក​ និង​​មក​​ពី​​បរទេស។ ពួក​យើង​បង្កើត​ក្រុមហ៊ុននេះ​ឡើងក្នុងគោលបំណង​ផ្តល់ជូនសាធារណជន​​កម្ពុជា​ ទាំង​អស់​​នូវ​សេវា​ពត៌​មាន​វិទ្យា​​ដែល​មាន​តំលៃ​​សមរម្យ និង​មាន​​គុណ​ភាព​​ខ្ពស់​ដូច​ប្រទេស​រីក​ចំរើន​ដទៃ​ទៀត​នៅ​លើ​សកលលោក។

ក្រុមហ៊ុន ខេវីន អ៊ីន បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នា​ឆ្នាំ​២០០៨ ដោយ​មាន​លេខ​ចុះបញ្ជី Co-11509/08P៕

ទស្សនវិស័យ
យើងខ្ញុំមានទស្សនវិស័យ ចង់ប្រែក្លាយនិងលើកកំពស់ផលិតភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​បាន​ ដូច​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក ដោយយក ប្រព័ន្ធពត៌មានវិទ្យាជាមធ្យោបាយ។

បេសកកម្ម
បេសកកម្មរបស់យើងខ្ញុំគឺ ការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្ម និង​ដំណោះ​​ស្រាយ​​ខាង​​ផ្នែក​​ពត៌មាន​​វិទ្យា​​ដែល​​មាន​គុណភាព​ខ្ពស់ និង​​មាន​​តំលៃ​​សមរម្យ។